ត្រឡប់ក្រោយ

អាជ្ញាធរ​អនុវត្ត​ច្បាប់​ដោយ​លំអៀង​ជុំវិញ​ករណី​កោះ​ហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​២​រូប"

 

..................

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) សហគមន៍​បឹងកក់ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត ហៅ​ការ​កោះ​ហៅ​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ២​រូប ដោយ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ គឺ​ជា​ការ​អនុវត្ត​ច្បាប់​លំអៀង​ដោយ​អាជ្ញាធរ។មន្ត្រី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ គឺ​លោក អំ សំអាត និង​អ្នក​សហគមន៍​បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ដ ត្រូវ​ព្រះរាជ​អាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ក្នុង​នាម​ជា​ជន​សង្ស័យ​ក្នុង​រឿង​ហិង្សា ដែល​ប្ដឹង​ដោយ​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ។នាយក​អង្គការ​លីកាដូ ចាត់​ទុក​ដីកា​កោះ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថា​ជា​រឿង​ហួស​ចិត្ត ដ្បិត​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង ២​នាក់ គឺ​ជា​អ្នក​ដែល​ត្រូវ​ក្រុម​សន្តិសុខ​វាយ បែរ​ជា​ត្រូវ​សង្ស័យ​ថា ជា​អ្នក​ប្រើ​ហិង្សា​ទៅ​វិញ។

...................

ប្រភព៖RFA

https://goo.gl/qGJCOH

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា