.........................
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរចាប់វាយខ្នោះភ្លាមៗ ចំពោះបុគ្គលនយោបាយណាដែលដើរឃោសនាតាមមូលដ្ឋាន ដោយសន្យាថា ពួកគេនឹងលុបបំណុលជូនពលរដ្ឋ ដែលជំពាក់មីក្រូហិរញ្ញវត្ថុ និងធនាគារ នៅពេលដែលគណបក្សពួកគេជាប់ឆ្នោតនោះ។ លោក ហ៊ុន សែន ចាត់ទុកការឃោសនារបស់បុគ្គលទាំងនោះ គឺជាការសន្យាបោកប្រាស់ពលរដ្ឋ ដើម្បីកេងចំណេញនយោបាយ ដែលជារឿងមិនអាចទៅរួចឡើយ។ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេភ និងឆ្លងសមិទ្ធផល ក្នុងវត្តព្រែកប្រា នៅព្រឹកនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកចំពោះគោលនយោបាយនោះវិញថា បើសិនជាពួកគេចង់លុបបំណុលជូនពលរដ្ឋនៅពេលពួកគេកាន់អំណាចមែននោះ ទាល់តែបុគ្គលទាំងនោះធ្វើបដិវត្តរំលាយរបបរាជានិយម បង្កើតរបបមួយថ្មីដូចជារបប ប៉ុល ពត វិញ ដែលគ្មានអ្នកជំពាក់បំណុលគេ។
..........................
ប្រភព៖ថ្មីៗ