ត្រឡប់ក្រោយ

អង្គការ​វេទិកា​អនាគត​ព្រមាន​ថា​នឹង​កើត​មាន​អំពើ​ហិង្សា​​ បើ​ស្ថានភាព​នយោបាយ​​នៅ​តែ​បន្ត​បែប​នេះ​​

 

..............

នៅក្នុងបទវិភាគនយោបាយមួយចេញផ្សាយកាលពីម្សិលមិញ អង្គការវេទិកាអនាគតបានធ្វើការព្រមានថា ប្រសិនបើស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា គ្មានការផ្លាស់ប្ដូរដែលចាំបាច់ទេដោយរដ្ឋាភិបាលគាបសង្កត់អ្នកប្រឆាំង ហើយជាញឹកញាប់គណបក្សប្រឆាំងពឹងផ្អែកលើការវាយប្រហារពូជសាសន៍នោះ  ការខកចិត្តក្រោយការបោះឆ្នោតឆ្នាំ២០១៨ទំនងជានាំទៅរកអំពើហិង្សា។ដោយគូសបញ្ជាក់ថា ភាគច្រើនរដ្ឋាភិបាលបានងាកទៅប្រើស្នៀតចាស់ ពោលគឺការគាបសង្កត់ជាជាងការបន្តយ៉ាងសស្រាក់សស្រាំនូវរបៀបវារៈកំណែទម្រង់ដែលខ្លួនបានសន្យាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣នោះ អង្គការនេះនិយាយថា បរិយាកាសនយោបាយដ៏ផុយស្រួយនៅក្នុងប្រទេសអាចងាយនឹងផ្ទុះឡើង ប្រសិនបើអ្នកបោះឆ្នោតយល់ថាខ្លួនត្រូវគេបំបិទមាត់។

................

ប្រភព៖ខេមបូឌា ដេលី

http://www.cambodiadailykhmer.com/36462

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា