ត្រឡប់ក្រោយ

បក្សកាន់អំណាច​នឹងស្នើទៅសភា​ឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណ​បក្សនយោបាយ​នៅខែក្រោយ​

 

...................

គណបក្សកាន់អំណាចអះអាងថា តំណាងរាស្ត្រគណបក្សនេះ​គ្រោង​នឹងស្នើ​ទៅ​សភាឲ្យ​ធ្វើ​វិសោធន​កម្ម​មាត្រា​​មួយ​​ចំនួនក្នុង​​ច្បាប់​ស្ដីពី​គណ​បក្ស​​នយោបាយ នៅខែចុងមីនាឬដើមខែមេសាខាង​មុខ​ តាម​ការ​ចង់​បាន​របស់​លោក​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ការស្នើសុំធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងច្បាប់ស្តីពីគណបក្សនយោបាយនោះទំនងជាលោក ហ៊ុន សែន មិនចង់ឲ្យលោក សម រង្ស៊ី​ ធ្វើជា​ប្រធាន​គណបក្សសង្គ្រោះជាតិ ខណៈប្រធានគណបក្សប្រឆាំងរូបនេះត្រូវបានកាត់ទោសនិងជាប់បណ្តឹងរបស់រដ្ឋាភិបាល​មួយចំនួនទៀត។ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​មាន ១១​ជំពូក ៤៥​មាត្រា បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧។ តាម​​ច្បាប់​តំណាងរាស្ត្រ មួយ​ភាគ​បួន ឬ​ជាង៣០​រូប​នៃ​តំណាងរាស្ត្រ​សរុប១២៣រូប​ អាច​ស្នើសុំ​ធ្វើ​វិសោធន​​​​កម្ម​ច្បាប់នេះ។

....................

ប្រភព៖VOD

https://goo.gl/FZJtMs

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា