ត្រឡប់ក្រោយ

ឧទ្ធរណ៍ ស្របតាម​សាលាដំបូង ឲ្យ​លោក សម រង្ស៊ី ចាញ់ក្តី រឿង​បរិហារកេរ្តិ៍​លោកហ៊ុន សែន​

 

.................

ភ្នំពេញ​៖ សាលាឧទ្ធរណ៍ បានប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ឲ្យ​លោក សម រង្ស៊ី ចាញ់ក្តី ក្នុង​សំណុំរឿង ដែល​ពាក់ព័ន្ធ​នឹង​ការ​ចោទ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ទិញ​ចំនួន like ក្លែងក្លាយ​។ នេះ​ជាការ​អះអាង​របស់លោក សំ សុ​គង់ មេធាវី​របស់​លោកសម រង្ស៊ី​។លោក​មេធាវី សំ សុ​គង់ សោកស្តាយ ដែល​សាលាឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​។ លោក​មេធាវី បញ្ជាក់ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍ មិនមាន​ភាពយុត្តិធម៌​សម្រាប់​លោក សម រង្ស៊ី​នោះទេ​។ លោក និយាយ​ដូច្នេះ​ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​មេធាវី ខ្ញុំ​មិនអាច​ទទួលយក​បានទេ​។ ខ្ញុំ នឹង​រៀបចំ​បណ្តឹងសាទុក្ខ ប្តឹងទៅ​តុលាការ​កំពូល​ទៀត​»​ 

.................

ប្រភព៖ថ្មីៗ

https://thmeythmey.com/?page=detail&id=49326

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា