ត្រឡប់ក្រោយ

លោក​ រ៉ុង ឈុន សូម​ឲ្យ​បក្ស​ជាប់​ឆ្នោត​ចរចា​គ្នា​ជា​ជាង​កែ​ច្បាប់

 

.........................

ភ្នំពេញៈ សមាជិក​ ១ ​រូប​ក្នុង​ចំណោម ៩ ​រូប​របស់ គជប គឺ​លោក រ៉ុង ឈុន បាន​អំពាវនាវ​ឲ្យ​គ្រប់​គណបក្ស​ជាប់​ឆ្នោត​ត្រូវ​​ជួប​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ និង​​ត្រូវ​មាន​ក្រមសីលធម៌​ជា​ជាង​ទៅ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​អាច​នឹង​ឈាន​ទៅ​ដល់​​​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​អាច​នឹង​ធ្វើឲ្យ​​ស្ថានការណ៍​នយោបាយ​កាន់តែ​ឡើង​កម្តៅ​។

ការ​អំពាវនាវ​របស់​លោក រ៉ុង ឈុន ដែល​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រូប​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​អ្នក​ច្បាប់​របស់​បក្ស​កាន់​អំណាច​កំពុង​​តែ​សិក្សា​ធ្វើ​វិសោធនកម្ម​​ច្បាប់​​នេះ​ដើម្បី​រឹតបន្តឹង​គណបក្ស​នយោបាយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែង​យ៉ាង​ស្រួច​ស្រាល់​ជាមួយ​​បក្ស​ប្រជាជន​។

............................

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/qZE1Ei

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា