..................
ប្រធានផ្នែកអង្កេតអង្គការលីកាដូ (LICADHO) លោក អំ សំអាត បានបង្ហាញការយល់ឃើញថា ប្រសិនណាបើរដ្ឋាភិបាល
កម្ពុជា ពិតជាមិនចង់ឱ្យមានការរិះគន់ពីសំណាកប្រជាពលរដ្ឋខ្មែរ ឬមជ្ឈដ្ឋានជុំវិញខ្លួនទេនោះ គួរណាតែចាត់វិធានការណ៍
លើក្រុមកងស ន្តិសុខខណ្ឌដូនពេញដែលបានវាយទៅលើអ្នកតវ៉ា និងជនស្លូតត្រង់ដ៏ទៃទៀត ។លោក អំ សំអាត ថា រដ្ឋាភិបាលនឹងនៅតែរងការរិះគន់ខ្លាំង និងប៉ះពាល់ដល់កិត្តិយសជាតិខ្លាំងបន្តទៀត ប្រសិនណាបើ
រដ្ឋាភិបាល កម្ពុជាមិនព្រមចាត់ការលើកងសន្តិសុខដែលប្រើអំពើហិង្សារលើជនស្លូតត្រង់ទេនោះ ។ លោកបន្តលើកឡើង
ថា សម្រាប់រូបលោក ក្នុងនាមជាជនរងគ្រោះពីការវាយរបស់កងសន្តិសុខទាំងនេះក៏មិនចង់បានសំណងអ្វីនោះទេ ប៉ុន្តែអ្វី
ដែលលោកត្រូវការ និងចង់បាន នោះ គឺការកាត់ក្ដីដោយយុត្តិធម៌ ដោយការយកអ្នកប្រើព្រឹត្តិទាំងនោះទៅដាក់ទោសតាម
ច្បាប់ ៖ « យើងមិនចង់ឱ្យក្រុមសន្តិសុខ៥ ទៅ៦នាក់ហ្នឹងបង្កអំពើហិង្សារ ប្រព្រឹត្តអំពើឃោឃៅដែលធ្វើឱ្យប៉ះពាល់ទៅ
ដល់មុខមាត់រាជរដ្ឋាភិបាល ការរិះគន់មិនមែនសន្តិសុខ ប៉ុន្មាននាក់នឹងទេ គេរិះគន់ទៅលើរដ្ឋាភិបាល » ។
...................
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3501