អង្គការមួយលើកឡើងថា គណបក្សកាន់អំណាចបានព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីបំបែកនិងឈានដល់ការរំលាយគណបក្សប្រឆាំងទៀត បើសិនចាំបាច់នៅមុនឬក្រោយពេលបោះឆ្នោតជាតិខាងមុខ។របាយការណ៍អង្គការវេទិកាអនាគត ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈនេះ លើកឡើងថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្យាយាមប្រើគ្រប់មធ្យោបាយ និងកលល្បិច ដើម្បីបំបាត់ប្រជាប្រិយភាពបក្សប្រឆាំង តាមរយៈបណ្ដឹងផ្លូវតុលាការ ការធ្វើទុក្ខបុកម្នេញសកម្មជនប្រឆាំង និងការស្នើកែប្រែច្បាប់ស្ដីពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។បើតាមរបាយការណ៍នេះ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៥ សីហា ២០១៦ បានចោទប្រកាន់អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហ៊ួរ ពីបទក្បត់ជាតិ ដោយថាបានក្លែងបន្លំឯកសាធារណៈ និងញុះញង់ឲ្យមានចលាចលទាក់ទិននឹងឯកសារព្រំដែនកម្ពុជា-វៀតណាម។
...................
ប្រភព៖VOD
http://vodhotnews.com/09/02/2017/future-forum-says-cpp-use-dirt-tricks-to-destroy-cnrp/