លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងកូនប្រុសទី២របស់លោក គឺលោក ហ៊ុន ម៉ានិត ជាសមាជិកគណៈកម្មាធិការកណ្តាល ទៅជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជារបស់លោក។ក្នុងលិខិតដែលមានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៩ខែ កុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា «តែងតាំង ឯកឧត្តម ហ៊ុន ម៉ានិត សមាជិកគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល»។ការតែងតាំងនេះលោក ហ៊ុន សែន បញ្ជាក់ថា ធ្វើឡើងដោយយោងតាមសំណូមពរការងារនិងសមត្ថភាពមន្ត្រីគណបក្ស សំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាលនិងមតិឯកភាពរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។លោក ហ៊ុន ម៉ានិត ពេលបច្ចុប្បន្នក៏មានតួនាទីជា ប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទផងដែរ៕
..............
ប្រភព៖VOD
http://vodhotnews.com/10/02/2017/hs-appoint-his-son-on-top-rule-party/