(ភ្នំពេញ)៖ ការរៀបចំរើសបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៤ របស់គណបក្សប្រជាជនកម្ពុជា បានបញ្ចប់ហើយ។ គណបក្សនេះកំពុងឱ្យបេក្ខជនរបស់ខ្លួនទាំងអស់បំពេញបែបបទ ដាក់ជូនគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) នៅដើមខែមីនា ខាងមុខនេះ។ ចំណែកគណបក្សសង្រ្គោះជាតិ ក៏បានអះអាងដែរថា ការរៀបចំជ្រើសរើសបេក្ខជនឃុំ-សង្កាត់របស់ខ្លួន ក៏បានសម្រេច៩៥ភាគរយដែរ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានជ្រើសរើសបេក្ខជនពេញសិទ្ធិ និងបម្រុងគ្រប់អស់ហើយ ហើយគណបក្សនឹងបញ្ជូនឈ្មោះទៅឱ្យគ.ជ.បនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ លោកបានបញ្ជាក់ថា «ឥឡូវនេះ យើងរើសតាមរយៈសន្និបាតតាមឃុំ-សង្កាត់ ទូទាំងប្រទេស បានចប់សព្វគ្រប់អស់ហើយ ឥឡូវនេះកំពុងឱ្យបំពេញបែបបទ ធ្វើលិខិតថ្កោលទោស ឬធ្វើបែបបទអ្វីផ្សេងៗទៀត តាមតម្រូវការគ.ជ.ប ដើម្បីយកទៅដាក់ឱ្យទាន់ថ្ងៃ៣ ខែមីនា»។
....................
ប្រភព៖Freshnews
http://www.freshnewsasia.com/index.php/en/localnews/46743-2017-02-10-06-38-59.html