......................
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថា ច្បាប់ស្តីពីគណបក្សនយោបាយកំពុងត្រូវបានក្រុមអ្នកច្បាប់សិក្សា និងពិនិត្យធ្វើវិសោធនកម្ម ដើម្បីឲ្យស្របតាមសភាពការណ៍ថ្មី នៃជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម កម្ពុជាបច្ចុប្បន្ន។ ការគ្រោងនឹងស្នើឲ្យធ្វើវិសោធន៍កម្មច្បាប់ស្តីពីគណបក្សនយោបាយ គឺអ្នកមានទោសមិនអាចធ្វើជាប្រធានអនុប្រធានគណបក្សនយោបាយបានទេ ជាពិសេសបើទោសធ្ងន់ធ្ងរអាចនឹងរំលាយគណបក្សថែមទៀតផង។ខណៈពេលដែលក្រុមអ្នកច្បាប់កំពុងតែពិនិត្យមើលច្បាប់ស្តីពីគណបក្សនយោបាយ ស្រាប់តែមានឥស្សរជនម្នាក់នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គាត់នឹងលាឈប់ពីតំណែងដោយមិនស្តាយស្រណោះ បើសិនជាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ។
....................
ប្រភព៖រស្មីកម្ពុជា
http://www.rasmeinews.com/local/N2UwZTgwNz/18