ត្រឡប់ក្រោយ

លោក ញឹក ប៊ុនឆៃ ត្រៀម​បេក្ខជនឈរឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់ រួចរាល់​ហើយ ដើម្បីដាក់​ជូន គ.ជ.ប​

 

..................

(ភ្នំពេញ)៖ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា គណបក្សរបស់លោក បានត្រៀមបេក្ខជន សម្រាប់ការឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទាំង១,៦៤០ឃុំ-សង្កាត់ រួចរាល់ហើយ ដើម្បីប្រគល់ជូន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើការត្រួតពិនិត្យ នៅដើមខែមីនា ឆ្នាំ២០១៧ ខាងមុខ។មេគណបក្សថ្មីរូបនេះបានថ្លែងថា «ខ្ញុំបានរៀបអស់ហើយ គណបក្សខ្ញុំរៀបទាំងអស់ ទូទាំងប្រទេសមាន ១៦៤០ឃុំ យើងខ្ញុំរៀបទាំងអស់»។អ្នកនយោបាយចាស់វស្សា ដែលធ្លាប់ជ្រកក្រោមដំបូលគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ បានបន្តថា អំឡុងពេលរៀបចំ​បេក្ខជន​គណបក្សរបស់ខ្លួននោះ លោកបានចុះពិនិត្យ និងរៀបចំដោយផ្ទាល់ដៃ ដើម្បីសម្រឹតសម្រាំងរកបេក្ខជនណាដែលឆ្នើម មានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ សមស្របតាមឆន្ទៈប្រជាពលរដ្ឋមូលដ្ឋាន។

.........................

ប្រភព៖Freshnews

http://www.freshnewsasia.com/index.php/en/localnews/46765-2017-02-10-08-56-07.html

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា