....................
ស្របពេលដែលការបោះឆ្នោតឃុំសង្កាត់កាន់តែចូលមកដល់នោះ គណបក្សនយោបាយមានអាសនៈនៅរដ្ឋសភាជាតិទាំងពីរកំពុង តែបង្ហាញសាច់ដំរាងៗខ្លួន តាមរយៈការចុះទៅជួបអ្នកគាំទ្ររបស់ខ្លួននៅមូលដ្ឋានតាមបណ្ដាខេត្តមួយចំនួន។គណបក្សប្រជាជនដែលកំពុងដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ផ្ដើមចុះជួបជាមួយនឹងសមាជិកនៅមូល
ដ្ឋាន និង អ្នកគាំទ្ររបស់ខ្លួន ក្រោយពេលដែលបានប្រើសម្ដីគម្រាមលើគណបក្សដៃគូរប្រកួតរបស់ខ្លួនមួយប្រាវកាលពីថ្ងៃទី៣១ ខែមករា និង កាលពីថ្ងៃទី២ កុម្ភៈ ទាក់ទងនឹងការព្រមានថា នឹងរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី រួមនឹង
ទីស្នាក់ការរបស់គណបក្ស សង្រ្គោះជាតិថែមទៀតផង ប្រសិនបើលោកឈ្នះក្ដីបណ្ដឹងបរិហាកេរ្តិ៍លោក សម រង្ស៊ី ដែលបាន
ទាមទារសំណងជំងឺចិត្តចំនួន១លា នដុល្លារសហរដ្ឋអាមេរិក ។
...................
ប្រភព៖VIM
http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=3512