ត្រឡប់ក្រោយ

​​លោ​ក​ ​គឹម​ ​សុ​ខ​ ​៖​ ​ខ្ញុំហ៊ា​ន​ទ​ទួ​​ល​ខុ​ស​ត្រូ​វ​នូវ​អ្វី​ដែ​ល​ខ្ញុំនិ​យា​យ​​ ​ប៉ុ​ន្តែ​រ​ដ្ឋាភិ​បា​ល​​ត្រូ​វ​ចេះ​ទ​ទួ​លខុ​​ស​ត្រូ​វ​វិ​ញ​ដែ​រ ​​នូវ​​អ្វី​ដែ​ល​ជា​ភា​រកិ​​ច្ច​និ​ង​កាត​​ព្វ​កិ​ច្ច​រប​ស់​​ខ្លួ​ន​ចំពោះ​រា​​ស្ត្រ​​

 

........................

អ្នកឃ្លាំមើស្ថានការណ៍សង្គម និងនយោបាយលោក គឹម សុខ បានថ្លែងបញ្ជាក់ថា ការលើកឡើងទាំងប៉ុន្មានរបស់លោក
ទាក់ទងទៅនឹងករណីឃាតលោកបណ្ឌិត កែម ឡី លោកហ៊ានទទួលខុសត្រូវ ។ ប៉ុន្តែទន្ទឹមនឹងនេះលោកក៏ស្នើសុំដល់រដ្ឋា
ភិបាលត្រូវចេះទទួលខុសត្រូវវិញដែរ នូវអ្វីដែលជាភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនចំពោះរាស្រ្តដែរ ។លោក គឹម សុខ លើកឡើងថា អ្វីដែលលោកធ្វើ គឺដើម្បីចូលរួមបំភ្លឺចម្ងល់ប្រជារាស្ត្រអំពីស្ថានការណ៍នយោបាយនិងស្ថាន
ភាពអយុត្តិធម៌សង្គមកម្ពុជាបច្ចុប្បន្ន និងជាពិសេសលើកទឹកចិត្តពួកគាត់ឲ្យចូលរួមតស៊ូមតិបែបប្រជាធិបតេយ្យ។ លោក
បញ្ជាក់ថា នឹងទទួលខុសត្រូវនូវអ្វីដែលបាននិយាយ ប្រសិនបើការអត្ថាធិប្បាយរបស់លោកពិតជាមានចំណុចជាប់ទោស
តាមច្បាប់យុត្តិធម៌មិនបំភ្លៃមែន។ ប៉ុន្តែលោកស្នើរដ្ឋាភិបាល មេត្តាចេះទទួលខុសត្រូវវិញដែរ នូវអ្វីដែលជាភារកិច្ចនិងកាត
ព្វកិច្ចរបស់ខ្លួនចំពោះរាស្ត្រ គឺការជម្រះមន្ទិលសង្ស័យថា អ្នកណាជាឃាតករសម្លាប់លោកបណ្ឌិត កែម ឡី ដោយចាប់ផ្តើម
ពីការបង្ហាញអង្គចងចាំ។

.........................

ប្រភព៖VIM

http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3530

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា