.................
ភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងសារជាថ្មី ក្នុងការការពារសន្តិភាព ដែលរកបាកដោយលំបាកនៅកម្ពុជា និងព្រមាន អ្នកចង់បំផ្លាញ សន្តិភាព និងធ្វើបដិវត្តពណ៌ សូមឲ្យត្រៀមក្តារមឈូស ឲ្យហើយទៅ។ ថ្លែងនៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជា បានឆ្លងកាត់សោកនាដកម្មច្រើនពេកហើយ។ "នៅសុខៗនាំ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ បង្កសង្រ្គាមពេញប្រទេស។ ទម្រាំរកបានសន្តិភាព តើស្លាប់អស់មនុស្សប៉ុន្មានហើយ។" លោកបន្ថែមថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវរក្សាសន្តិភាពឲ្យបាន។
..................
ប្រភព៖ដើមអម្ពិល