.................
លោក ហ៊ុន សែន នៅថ្ងៃច័ន្ទនេះបានប្រកាសថា ពាក្យបណ្ដឹងរបស់លោកដែលប្ដឹងលោ គឹម សុខ ទាក់ទងនឹងការចោទ
ប្រកាន់ថា គណបក្សប្រជាជនជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី នឹងទៅដល់ដៃរបស់តុលាការនៅថ្ងៃច័ន្ទនេះហើយ ។លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ថា អ្នកដែលនិយាយប៉ះពាល់ និងពាក់ព័ន្ធក្នុងការចោទប្រកាន់ថា គណបក្សប្រជាជនជាអ្នកដែ លសម្លាប់លោកបណ្ឌិត កែម ឡី ត្រូវតែហ៊ានទទួលខុសត្រូវដោយខ្លួនឯង ។ លោក ហ៊ុន សែន បានបញ្ជាក់ថា ការប្ដឹងរបស់លោ កនេះគឺទាមទារជំងឺចិត្តចំនួន៥០ ម៉ឺនដុល្លារ ។ លោកបន្តថា ប្រសិនណាបើការទាមទាររបស់លោកបានដូចបំណងមែន លោកនឹ ងយកលុយទាំងនេះទៅសង់មណ្ឌលសម្រាប់ជនពិការ។៖«សម្លេង» ។លោក ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន កោះធំ មានទីតាំងនៅភូមិព្រែក
ធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃច័ន្ទ ទី១៣ កុម្ភៈ ឆ្នាំ២០១៧ នេះ ។
.................
ប្រភព៖VIM