..................
គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាជាតិបានបញ្ជូនសំណើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ទៅកាន់
គណៈនីតិកម្ម និងយុត្តិធម៌ ត្រួតពិនិត្យ ។ ការបញ្ជូនសំណើរនេះ ធ្វើឡើងបន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍
នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។អ្នកនាំពាក្យរដ្ឋសភាជាតិលោក ឈាង វុន បានបញ្ជាក់ថា វិសោធនកម្មច្បាប់នេះ មានបន្ថែម ចំណុចសំខាន់ ៗជាច្រើន
ដើម្បីធានាដល់លទ្ធិប្រជាធិបតេយ្យ ធានារាជបល្ល័ង្ក និងធានាកុំឱ្យអ្នកទោសណាម្នាក់មកធ្វើនយោបាយនៅកម្ពុជាបាន។
លោកបានបន្ថែមថា អ្នកទោសដែលមិនអាចធ្វើនយោបាយបាន គឺស្ថិតនៅក្នុងទោសមជ្ឈឹម និងឧក្រិដ្ឋ។
..................
ប្រភព៖VIM