ត្រឡប់ក្រោយ

លទ្ធផលនៃកិច្ចប្រចុំគណៈអចន្រ្ដៃយ៍នៃរដ្ឋសភា

 

 


នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើសុំធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ប្រ​គល់ជូន គណៈកម្មការជំនាញរដ្ឋសភា ពិនិត្យនិងសិក្សា។ សេចក្តីស្នើវិសោធនកម្មច្បាប់ទំាងពីរ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍បានអនុម័តទទួលយកមកសិក្សានេះ មាន ទី១គឺ សេចក្តីស្នើច្បាប់ស្តីពី វិ​សោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈ​មន្រ្តីរាជការ នៃក្រុម​នីតិប្បញ្ញត្តិ និងទី២ សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ​។

សេចក្តីស្នើវិសោធនកម្មច្បាប់ទំាងពីរនេះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រគល់ជូនគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយសហការ ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ពីលទ្ធផល៕

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា