...................
ភ្នំពេញ៖ លោក សម រង្ស៊ី ត្រូវចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ ជុំវិញបណ្តឹងរបស់លោក ហ៊ុន សែន ដែលប្តឹង ទារសំណងជំងឺចិត្តចំនួន ១លានដុល្លារ។ យ៉ាងណា លោក សម រង្ស៊ី មិនអាចមានវត្តមាននៅក្នុងតុលាការនោះទេ ដោយសារតែអតីតមេបក្សប្រឆាំងរូបនេះ កំពុងតែរស់នៅឯបរទេស។តាមដីកាកោះហៅ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅឯប្រទេសបារាំង ត្រូវចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីបំភ្លឺនៅចំពោះមុខព្រះរាជអាជ្ញា ជុំវិញបណ្តឹងលើកទីបី របស់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន បានប្តឹង លោក សម រង្ស៊ី ជាលើកទីបី ដោយចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ហើយទាមទារសំណងជំងឺចិត្ត រហូតដល់ទៅ១លានដុល្លារ។
...................
ប្រភព៖ថ្មីៗ
https://thmeythmey.com/?page=detail&id=49503