ត្រឡប់ក្រោយ

តុលាការ​កំពូល​ នឹងជម្រះ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ ​​របស់​​មន្ត្រី​​អាដហុក ​និងគជប​ នៅថ្ងៃទី​២៧ ខែកុម្ភៈ

 

......................

(ភ្នំពេញ)៖  តុលាការកំពូល នឹង​បើក​សវនាការ​លើបណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់ មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​៤រូប ​និង​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​  ។​ នេះបើតាមការអះអាងរបស់មន្រ្តីតុលាការ។សវនាការ​នេះ នឹង​ដឹកនាំ​ដោយ​លោក​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ និង​ លោក​ ច័ន្ទ​ តារា​រស្មី​ ជា​តំណាង​មហា​អយ្យការ​ ។គួរ​រំលឹក​ថា​ ក្រុម​​ជនត្រូវចោទ​ទាំង​៥នាក់​ ត្រូវ​បាន​លោក​ ធាម​ ច័ន្ទ​ពិសិដ្ឋ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ សម្រេចឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។

.......................

ប្រភព៖Freshnews

https://goo.gl/Rtmtzc

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា