ត្រឡប់ក្រោយ

លោក ហារី សំអាត ត្រូវបាន​ដកចេញ​ពី​អនុប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​

 

................

ភ្នំពេញ​)៖​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានសម្រេច​ដក​មន្ត្រីជាន់ខ្ពស់​ចំនួន​ពីររូប​ចេញពី​គណបក្ស គឺ​លោក ហារី សំអាត អនុប្រធាន​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​លោក ឈួន ប៊ុន​សុង ពី​តំណែង​អគ្គនាយក​ទំនាក់ទំនង​សាធារណៈ ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧​។ 
ការដក​មន្ត្រី​ទាំងពីរ​នេះ គឺ​បន្ទាប់ពី​បាន​រកឃើញថា លោក​ហារី សំអាត បាន​ក្បត់បក្ស​ទៅ​ទៅ​ចូល​ជាមួយ​គណបក្ស ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ញឹក ប៊ុនឆៃ និង​បាន​នាំ​សមាជិក​មួយចំនួន ទៅជា​មួយ​ផងដែរ​ខណៈដែល​គាត់​មិនទាន់បាន​លាលែង​ចេញពី​គណបក្ស​សំបុក​​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​។ ចំណែក​លោក ឈួន ប៊ុន​សុង អគ្គនាយក​ទំនាក់ទំនង​សាធារណៈ បន្ទាប់ពី​បាន​រកឃើញ​ប្រព្រឹត្ត​អំពើពុករលួយ កិបកេង​លុយ​នៅក្នុង​គណបក្ស​។​
ការសម្រេច​ដក​លោក ហារី សំអាត និង​លោក​ឈួន ប៊ុន​សុង បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

................

ប្រភព៖រស្មីកម្ពុជា

http://www.rasmeinews.com/local/NDM4MTYwNj/18

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា