ត្រឡប់ក្រោយ

លោកសុខ ឥសាន ៖ អស្ចារ្យណាស់ ដែលអ្នកវិភាគថា លោកនាយករដ្ឋមន្រ្តី ចុះតាមខេត្ត ជាការបន្លំពលរដ្ឋ

 

...............

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានថ្លែងថា លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី ចុះទៅតាមបណ្តាខេត្ត ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ បែរជាអ្នកវិភាគមួយចំនួននៅកម្ពុជាថា លោកចុះទៅបន្លំភ្នែកប្រជាពលរដ្ឋ និងចង់បានសន្លឹកឆ្នោតពីពលរដ្ឋទៅវិញ។ លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមរយៈតេឡេក្រាម នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ថា ក្នុងការចុះសួរសុខទុក្ខប្រជាជន នៅតាមបណ្តាខេត្ត លោកបានចូលរួមដោះស្រាយកង្វល់ជាច្រើន របស់ពលរដ្ឋ ក្នុងនោះរួមមាន ៖ ការលុបបចោលកិច្ចសន្យាវិនិយោគផ្លូវ វេងស្រេង និងផ្លូវជាតិលេខ៤ ឲ្យប្រជាជនឆ្លងកាត់ដោយមិនបង់ប្រាក់ , ម៉ូតូកម្លាំងក្រោម១២៥ មិនបាច់មានប័ណ្ណបើកបរ , ​ការទិញលក់យានយន្ត អនុញ្ញាតកាត់ឈ្មោះចុងក្រោយ ធ្វើលិខិតសម្គាល់យានយន្តថ្លៃថោក និងធ្វើប័ណ្ណរថយន្តចង្កូតស្តាំ ដោយមិនបាច់កែចង្កូត និងហាមឈប់នាំចូលទៀត ។

...............

ប្រភព៖ដើមអម្ពិល

https://goo.gl/rilDDm

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា