អ្នកវិភាគបញ្ហាសង្គមលោក គឹម សុខ ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងនិងឲ្យសមត្ថកិច្ចតាមដាននោះបាន ស្នើរដល់រដ្ឋាភិបាល កុំដាក់កម្លាំងច្រើនពេកក្នុងការតាមដានសកម្មភាពរបស់លោក រួមទាំងបងប្អូននិងមិត្តភ័ក្ររបស់លោកផងដែរ។លោក គឹម សុខ បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា លោកនិងគ្រួសារ រងនូវការតាមរំខានពីសមត្ថកិច្ចជាច្រើន បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាដល់អាជ្ញាធររបស់ខ្លួនឲ្យតាមមើលពីសកម្មភាពលោកកុំឲ្យលោកចេញក្រៅប្រទេស។ លោកសរសេរបន្ថែមថា សមត្ថកិច្ចតាមដានលោកតែពីរនាក់ គឺវាគ្រប់គ្រាន់ហើយ ហើយមិនគួរប្រើកម្លាំងទៅធ្វើសកម្មភាពដល់ស្រុកកំណើតរបស់លោកទៀតទេ។
....................
ប្រភព៖VOD
http://vodhotnews.com/14/02/2017/kim-sok-said-treat-coming-after-hun-sen-sue/