ត្រឡប់ក្រោយ

បក្សប្រឆាំងថាមិនចាត់មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​បណ្តឹងរបស់លោក ហ៊ុន​ សែន

 

.......................

ខណៈដែលតុលាការកោះហៅ លោក សម រង្ស៊ី ឲ្យចូលបំភ្លឺនៅថ្ងៃនេះ គណបក្សប្រឆំាងអះអាងថា ​មិនបានផ្តល់​មេធាវីការពារក្តីឲ្យ ​លោក សម រង្ស៊ី ពាក់ព័ន្ធ​​នឹង​សំណុំ​រឿងដែលលោក ហ៊ុន សែន ប្តឹងនោះទេ ដោយថាអតីតប្រធានបក្សរូបនេះ ​មិន​មែន​​ជា​សមាជិក​របស់បក្សទៀតទេ​។​លោក ហ៊ុន​ សែន បានប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយ​ទាម​ទារ​សង​ជំងឺ​ចិត្ត​ចំនួន​១លាន​ដុល្លារអាមេរិក បន្ទាប់ពីលោក សម រង្ស៊ី និយាយថា លោក ហ៊ុន សែន ឲ្យលុយ ធី សុវណ្ណថា ១លានដុល្លារដើម្បីបំបែកបក្សសង្រ្គោះជាតិ។អ្នក​នាំ​ពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម​ សុវណ្ណ បានឲ្យដឹងថា គណ​បក្ស​ប្រឆំាងមិនបានដាក់មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី ពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ហ៊ុន សែន នោះ​ទេ ដោយលោកថា លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធានបក្សនេះហើយ។ លោកនិយាយថា​​ «គាត់លែងនៅក្នុងគណបក្សទៀតហើយ ដូច្នេះកិច្ចការនេះសួរទៅគាត់ផ្ទាល់តែម្តង»។

..........................

ប្រភព៖VOD

https://goo.gl/u5Qyif

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា