..............
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកសំណើទៅគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី (អឺរ៉ុប-អាស៊ី) ពិចារ ណាមិនយកពន្ធរួមគ្នា ចំពោះក្រុមវិនិយោគទាំងឡាយ ដែលបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាសមាជិក នៃអង្គការសេដ្ឋកិច្ចអឺរ៉ាស៊ី។សំណើរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យលោក Tigran Sargsyan ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
.............
ប្រភព៖Freshnews