ត្រឡប់ក្រោយ

លោ​ក ​ស​ម​ ​រ​ង្ស៊ី ​ ថា​គ​ណ​ប​ក្ស​ប្រជា​ជ​​ន​ប្រើ​ល្បិច​ថោ​ក​ទា​បដែ​ល​ចេ​ញ​លិ​ខិ​ត​ក្លែ​ង​ក្លាយ​និ​យា​យ​ថាលោ​ក​​ត្រៀ​ម​ឱ្យ​ភ​រិយា​​ឡើង​ជា​​​​​ប្រធា​ន​ប​ក្ស​ជំនួ​ស​ពេ​ល​លោ​កចា​ក​ចេ​ញ​ ​​​

 

................

អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានចោទគណបក្សប្រជាជនកម្ពុជាថា បានប្រើល្បិចថោកទាបទាក់ទងនឹង ការបង្ហាញលិខិតដែលធ្វើក្លែងក្លាយបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីធ្វើឱ្យមានការយល់ច្រឡំថា លោកបានត្រៀមភរិយា របស់លោកឱ្យឡើងជាប្រធានគណបក្សជំនួសរូបលោកពេលចាកចេញ។លោក សម រង្ស៊ី អះអាងថា លោកមិនដែលបានត្រៀមភរិយារបស់លោក ឬក៏កូនប្រុស ស្រីរបស់លោកណាម្នាក់ដើម្បីឱ្យ
ឡើងកាន់តំណែងទៅជាប្រធានគណបក្សសង្រ្គោះជាតិជំនួសពេលលោកចាកចេញនោះទេ ។ លោកបន្តលើកឡើងដៀមដាមទៅគណ បក្សដែលជាដៃគូររបស់គណបក្សសង្រ្គោះជាតិថា បានប្រើល្បិចស្មោគគ្រោគដែលមិនសមនឹងជាគណបក្សគួរត្រូវបានប្រកួតប្រ ជែងសោះឡើយ ។ លោក សម រង្ស៊ី បន្ថែមថា អ្វីដែលគណបក្សប្រជាជនប្រឹងប្រែងធ្វើយ៉ាងដូច្នេះដោយសារតែភាពទល់ច្រក និងភាពអស់សង្ឃឹម ៖« ល្បិចនេះល្បិចថោកទាប ល្បិចប្រឌិតក្លែងបន្លំឯកសារ គឺថាម្ខាងទៀតនឹងគេទល់ច្រក មិនដឹងប្រាប់ល្បិច អ្វី មិនមានយុទ្ធសាស្រ្តអ្វីច្បាស់លាស់ គឺប្រើតែល្បិចថោកទាប  »។

.................

ប្រភព៖VIM

http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=3545

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា