.................
ភ្នំពេញ៖អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការបង្កើតគណបក្សនយោបាយ ផ្អែកលើគោលគំនិត មិនមែនផ្អែកលើបុគ្គលនោះទេ ក្រោយបក្សប្រឆាំងថាបង្កើត គណបក្សផ្តោតសំខាន់ តែលើបុគ្គល ។ លោក សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធ អេឡិចត្រូនិចនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ថា "អ្នកណាក៏ដឹងដែរថា គណបក្សសង្គ្រោះជាតិបានដើរតាមនយោបាយដែលកំណត់ ដោយបុគ្គលម្នាក់ នោះគឺ សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សនេះ ។ សម រង្ស៊ី បានដើរតាមនយោបាយគ្មានយុទ្ធសាស្ត្រ យុទ្ធវិធីច្បាស់លាស់ម្តងណាទេ ការពិតគឺនយោបាយផ្អែកតាម គោលគំនិតរបស់ សម រង្ស៊ី ជាប្រធានបក្ស ដែលកើតចេញ ពីមនោគតិផ្ទាល់ខ្លួនរបស់ សម រង្ស៊ី ដែលពោរពេញទៅដោយ គំនុំ កំហឹង តាមចងកម្មចងពៀរ ។
..................
ប្រភព៖ដើមអម្ពិល