(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសស្វាគមន៍រាល់គម្រោងវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយការសន្យា ប្រឹងប្រែងជួយឲ្យបរិយាកាសវិនិយោគទាំងនោះកាន់តែល្អប្រសើរ ខណៈប្រទេសកម្ពុជា ត្រូវបានមើលឃើញថា ពោរពេញដោយសក្តានុពលសម្រាប់ការវិនិយោគ។ការប្រកាសស្វាគមន៍គម្រោងវិនិយោគបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិរបលោកហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំកំពូល ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០១៧ ដែលធ្វើឡើងនៅសណ្ឋាគារអ៉ិនធើខននាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិនាព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីអ្នកវិនិយោគ និងធុរជនជាតិ-អន្តរជាតិ មកពីបណ្តាក្រុមហ៊ុនល្បីៗ ជាច្រើននាក់។
...................
ប្រភព៖Freshnews
http://www.freshnewsasia.com/index.php/en/localnews/47181-video-inside-23.html