ត្រឡប់ក្រោយ

អ្នក​បឹងកក់​បន្ត​តវ៉ា​ឲ្យ​ដោះលែង​អ្នកស្រី​ ទេព វន្នី

 

......................

ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ប្រមាណ ៥០ នាក់​កាលពី​ម្សិលមិញ​បាន​រារាំង​ក្រុម​ស្ត្រី​បឹងកក់​មិន​ឱ្យ​ហែ​ក្បួន​ទៅ​កាន់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ឱ្យ​ដោះលែង​តំណាង​របស់​ពួកគេ​គឺ​អ្នកស្រី ទេព វន្នី និង​អន្តរាគមន៍​បញ្ចប់​ករណី​វិវាទ​ដីធ្លី​នៅ​បឹងកក់​ ប៉ុន្តែ​​​​​​​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បាន​ចេញ​ទៅ​ទទួល​ញត្តិ​នៅ​បឹងកក់​តែ​ម្តង​។តាម​គម្រោង​ក្រុម​ស្រី្ត​បឹងកក់​ប្រមាណ ៣០ នាក់​នឹង​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​កង់បី​ទៅ​កាន់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ខណ្ឌ​រារាំង​មិន​ឱ្យ​ចេញ​ពី​សហគមន៍​ទេ។ ក្នុង​ញត្តិ​ចុះ​ថ្ងៃ​ទី ១៤ កុម្ភៈ បាន​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ឱ្យ​ដោះលែង​អ្នកស្រី វន្នី អន្តរាគមន៍​ទៅ​តុលាការ​ឲ្យ​បញ្ឈប់​ចាប់​ស្ត្រី​បឹងកក់​ដាក់​ពន្ធនាគារ និង​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​បឹងកក់​ដែល​នៅ​សេសសល់​។

........................

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/dyLqGn

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា