អ្នកឃ្លាំមើលបញ្ហានយោបាយ លោក គឹម សុខ ស្នើសុំពន្យារពេលចូលបំភ្លឺនៅតុលាការ បន្ទាប់ពីមានពាក្យបណ្តឹងពីលោក ហ៊ុន សែន ពីបទព្រហ្មទណ្ឌ និងទាមទារជំងឺចិត្ត៥០ម៉ឺនដុល្លារ។ លោក គឹម សុខ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា «ព្រឹកនេះម៉ោង៩:៣០ ខ្ញុំនឹងទៅដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើពន្យារពេលចូលឆ្លើយបំភ្លឺ ដោយមូលហេតុមិនទាន់បានពឹងពាក់មេធាវីនៅឡើយ»។ទោះជាយ៉ាងនេះក្តី លោក គឹម សុខា បញ្ជាក់ជំហរថា «មិនគេចខ្លួនទៅក្រៅប្រទេស និងនៅតតាំងនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជានៃសម្ដេច ហ៊ុន សែន តាមផ្លូវតុលាការ។ មិនដូរដាច់ខាតនូវជំហរអត្ថាធិប្បាយរឿងសង្គមនិងនយោបាយ ទោះមានបណ្ដឹង១០០ទៀត ត្រូវគេដាក់ទម្លាក់សង្កត់លើខ្ញុំក៏ដោយ»។
......................
ប្រភព៖VOD
http://vodhotnews.com/16/02/2017/kim-sok-ask-for-delay-to-court/