ត្រឡប់ក្រោយ

គ្រួសារ​លោក កែម ឡី​ ទន្ទឹង​រង់ចាំ​យុត្តិធម៌ ក្រោយ​ការ​បាញ់​សម្លាប់​លោក កែម ឡី

 

.........................

តាកែវ៖  ម្ដាយ​របស់​លោក​បណ្ឌិត​ កែម​ ឡី ​គឺ​លោក​ស្រី ភោគ សេ អាយុ៧៧ឆ្នាំ នៅ​តែ​មាន​ចម្ងល់​ជាប់​ក្នុង​ចិត្ត​ជានិច្ច​ថា ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ប្រុស​របស់​លោកស្រី ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ។លោកស្រី​ រស់​នៅ​ក្នុង​ស្រុក​កំណើត​របស់​លោក កែម ឡី ស្ថិត​នៅ​ក្នុង​ភូមិ​អង្គ​តាកុប ឃុំ​សំបូរ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។ លោក​ស្រី ភោគ សេ​ មាន​ប្រសាសន៍​ថា ​លោក​ស្រី​មិន​ជឿ​ថា​លោក កែម ឡី​ ជំពាក់​លុយ​គេ​៣០០០​ដុល្លារ​នោះ​ទេ។លោក​ស្រី​ប្រាប់​ VOAពេល​កំពុង​អង្គុយ​នៅ​លើ​ឥដ្ឋ​មុខ​ផ្នូរ​របស់​លោក ​កែម​ ឡី ​ថា៖«ខ្ញុំ​មិន​ជឿ​ទេ! កូន​ខ្ញុំ​មិន​ដែល​ខ្ចី​លុយ​អាណា​ទេ។ ជំពាក់​លុយ​ គេ​ទារ​លុយ គេ​មិន​យក​ទៅ​សម្លាប់​អញ្ចឹង​ទេ»។លោកស្រី​ ភោគ សេ​ មាន​ប្រសាសន៍​បន្ថែម​ទាក់​ទង​នឹង​សវនាការ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​នេះ​ ដែល​ត្រូវ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​មីនា​ខាង​មុខ​ថា៖ «ឲ្យ​គេ​រក​ឲ្យ​ឃើញ ចង់ឲ្យរក​យុត្តិធម៌​ឲ្យ​ណា»។

......................

ប្រភព៖VOA

http://khmer.voanews.com/a/kem-ley-family-awaits-for-justice/3725861.html

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា