...................
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យតំណាងភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បំពេញសកម្មភាពការងារឲ្យបានត្រឹមត្រូវស្របតាមច្បាប់ប្រទេសកម្ពុជា និងស្របតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ លោក ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយលោកស្រី Clair Van de Varen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា កាលពីថ្ងៃទី១៥ កម្ភៈ។ក្នុងជំនួបពិភាក្សាគ្នានោះលោក ហ៊ុន សែន បានស្នើឲ្យភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ បន្តបំពេញការងារជាមួយបណ្ដាស្ថាប័ននៅកម្ពុជា ដោយមានភាពជឿជាក់គ្នាទៅវិញទៅមកក្នុងនាមជាដៃគូឲ្យបានល្អត្រឹមត្រូវ។
....................
ប្រភព៖ថ្មីៗ
https://www.thmeythmey.com/index.php?page=detail&id=49574