...................
តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចយល់ព្រមឱ្យលោក គឹម សុខ ពន្យារពេលចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី១៧ កុម្ភៈ ស្អែកនេះតាមការស្នើសុំ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក គឹម សុខ នៅព្រឹកថ្ងៃទី១៦ កុម្ភៈ នេះ
ក្រោយលោក ចេញពីបន្ទប់ដាក់ពាក្យសុំពន្យារពេល ។លោក គឹម សុខ បញ្ជាក់ទៀតថា ថ្វីបើលោកសុំពន្យារពេលមែន ប៉ុន្តែមិនដឹងថា តើតុលាការនឹងអនុញ្ញាតការពន្យារពេល
ចូលបំភ្លឺនេះបានប៉ុន្មានថ្ងៃនោះទេ ។ យ៉ាងណាក៏ដោយលោកថា ការពន្យារពេលនេះ ក៏មិនដែលមានបំណងថា នឹងរត់
គេចខ្លួនទៅណានោះទេ លោកនៅតែរក្សាអ្វីជាជំហរពីមុនដដែល ។
....................
ប្រភព៖VIM