.................
ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William Heidt ទាក់ទងនឹងស្ថានការណ៍នយោបាយនៅកម្ពុជា កាលពីថ្ងៃទី១៥ កុម្ភៈ។បើតាមហ្វេសប៊ុករបស់ស្ថានទូតអាមេរិក បានសរសេរថា៖«លោកឯកអគ្គរដ្ឋទូត Heidt និងលោកប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ កឹម សុខា បានជួបគ្នាកាលពីម្សិលមិញ ដើម្បីពិភាក្សាពីការវិវត្តនយោបាយចុងក្រោយ និងសកម្មភាពនៅក្នុងរដ្ឋសភាជាតិ ដោយរួមទាំងច្បាប់ស្តីពីគណបក្សនយោបាយដែលកំពុងត្រូវពិចារណា»។ ទាក់ទងនឹងជំនួបនេះដែរ លោក អេង ឆៃអ៊ាង សុំមិនអត្ថាធិប្បាយបន្ថែមអ្វីច្រើនឡើយ ដោយលោកគ្រាន់តែប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា ការពិភាក្សាគ្នានោះគឺលើកឡើងពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ដែលកំពុងមានការរិតត្បិតសិទ្ធិមនុស្ស និងសេរីភាពនយោបាយ៕
..................
ប្រភព៖ថ្មីៗ