................
បេក្ខនារីលេខរៀងទី១ ឈរឈ្មោះបោះឆ្នោតជ្រើសរើសជាចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិន ម្នាក់ទៀត ត្រូវបានតុលាការកោះហៅចូលបំភ្លឺពីបទបរិហារកេរ្តិ៍តាមបណ្ដឹងរបស់ពលរដ្ឋ។ ដីកាកោះនេះ ធ្វើឡើងបន្ទាប់ពី បេក្ខនារីរូបនេះ បានប្ដឹងទៅក្រុមប្រឹក្សាសង្កាត់ឲ្យលុបឈ្មោះជនជាតិវៀតណាម ចំនួន ៨នាក់ចេញពីបញ្ជីបោះឆ្នោតកាលពីខែមករា កន្លងទៅ។សកម្មជនគណបក្សប្រឆាំងនៅក្រុងប៉ៃលិន បានចូលខ្លួនបំភ្លឺតាមពេលកំណត់ដូចដីកាកោះរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន។បេក្ខនារីលេខរៀងទី១ ឈរឈ្មោះបោះឆ្នោតជ្រើសរើសចៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន គណបក្សសង្គ្រោះជាតិ អ្នកស្រី រៀម ណាម៉ុន ឲ្យដឹងនៅថ្ងៃទី១៥ កុម្ភៈ ថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន កោះហៅអ្នកស្រីទៅបំភ្លឺនេះ គឺជារឿងនយោបាយ ដោយសារអ្នកស្រីបានប្ដឹងជនជាតិវៀតណាម ចំនួន ៨នាក់ទៅក្រុមប្រឹក្សាសង្កាត់ទួលល្វា ដើម្បីឲ្យលុបឈ្មោះអ្នកទាំងនោះចេញពីបញ្ជីឈ្មោះបោះឆ្នោតកាលពីខែមករា កន្លងទៅ។
..............
ប្រភព៖FRA