អ្នកវិភាគបញ្ហានយោបាយ លោក គឹម សុខ ដែលត្រូវបានលោក ហ៊ុន សែន ប្តឹងនោះ បានអះអាងថា មានអ្នកផ្តល់យោបល់ឲ្យលោកជជែកជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី ដោយថាទើបអាចបន្ថូរបន្ថយស្ថានការណ៍តានតឹង។ក្រោយពីចូលទៅដាក់ពាក្យស្នើសុំពន្យារពេលចូលបំភ្លឺនៅតុលាការនៅព្រឹកនេះ លោក គឹម សុខ ថ្លែងថា «កន្លងមកមានអ្នកទូរសព្ទមកខ្ញុំថា ឥឡូវយើងគួរជជែកគ្នា គេប្រើពាក្យថា ជជែកជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីបន្ថូរបន្ថយភាពតានតឹង»។ប៉ុន្តែលោក គឹម សុខ បញ្ជាក់ថា លោកមិនមានទំនាស់ជាមួយលោក ហ៊ុន ម៉ាណែត ទេហើយមិនមានហេតុផលអីទៅជជែកគ្នានោះដែរ ដោយលោកថាគណបក្សប្រជាជនកម្ពុជាជាអ្នកប្តឹងគាត់។ លោកថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំអាចជជែកបាន ប៉ុន្តែអ្វីដែលជជែក ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនជជែកស្ងាត់ៗបិទបាំងភ្នែកពលរដ្ឋទេ។ ជជែកទៅលើកញ្ចក់ទូរទស្សន៍ ទទក ក្តី បាយ័នក្តី»។
.....................
ប្រភព៖VOD
http://vodhotnews.com/16/02/2017/kim-sok-ask-for-talk-to-hun-many/