(ភ្នំពេញ)៖ នៅវេលាម៉ោង១១៖០០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គី តិច មេធាវីតំណាងដោយអាណត្តិ របស់លោក ហ៊ុន សែន បានដាក់ពាក្យបណ្តឹងទី២ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាផ្លូវហើយ ដោយប្តឹង លោក គឹម សុខ អ្នកវិភាគសង្គម និងនយោបាយ ពីបទ «បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្សហើយ រកមុខឃាតកមិនឃើញ»។លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក្យបណ្តឹងទី២ សម្តេចតេជោ ហ៊ុន សែន សម្រេចប្តឹងទាមទារសំណងចំនួន១០លានរៀលបន្ថែមលើករណីទី១, បណ្តឹងទី២ប្តឹងពីបទបរិហាកេរ្តិ៍ ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយ ដែលមានការសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ»។
.........................
ប្រភព៖Freshnews