រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣។ មាត្រាមួយចំនួននៃច្បាប់កំពូលនេះ បានធានាពីសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ បែងចែកអំណាចដាច់ពីគ្នា រវាងអំណាចទាំងបី មាននីតិប្បញ្ញតិ នីតិប្រតិបត្តិ និងតុលាការ។មាត្រា៥១ចែងដែរថា ព្រះរាជជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតិយ្យសេរីពហុបក្ស។អ្នកតាមដានមួយចំនួនមើលឃើញថា ច្រើនឆ្នាំមកនេះ រដ្ឋធម្មនុញ្ញត្រូវបានធ្វើវិសោធនកម្មច្រើនដងនិងច្បាប់ខ្លះបានកើតឡើងជាហូរហែ ប៉ុន្តែពួកគេថាសមិទ្ធផលទាំងនោះ ធ្វើឡើងការពារតែប្រយោជន៍បក្ខពួក មិនបានជំរុញល្បឿនប្រជាធិបតេយ្យទេ។ រហូតអ្នករិះគន់ថា អ្នកនយោបាយបាននាំគ្នាធ្វើច្បាប់តាមរូបមន្តកាត់ក្បាលតម្រូវមួក ។
...........................
ប្រភព៖VOD