..............
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការបញ្ចប់នយោបាយ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ជាការចេះអាឡះក្បាច់ ។ ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរ លើបណ្តាញសង្គមនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ថា «ការងារនិងតួនាទីរបស់អ្នកនយោបាយ នៅតែ មានបន្តដរាបណាមានការគាំទ្រពីប្រជារាស្ត្រ ឲ្យអ្នកនយោបាយនោះ បំពេញបេសកកម្មរបស់ខ្លួន ដូចដែលបានប្រគល់ជូនដោយមួយផ្នែកធំលើសលប់នៃប្រជាជាតិទាំងមូល»។ លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៦ កុម្ភៈថា បើលោក សម រង្ស៊ីចង់ចូលមកដឹកនំាគណបក្ស សង្គ្រោះជាតិ ឬធ្វើនយោបាយនោះ ជាសិទ្ធិសេរីភាពរបស់គាត់ ។
..............
ប្រភព៖ដើមអម្ពិល