.......................
អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ដែលទើបនឹងប្រកាសលាលែងចេញពីតំណែងជាប្រធានគណបក្សមិនទាន់នឹងដល់១សប្ដាហ៍ផងនោះ ហាក់មិនទាន់អស់សង្ឃឹមក្នុងជីវិតជាអ្នកនយោបាយនៅឡើយនោះទេ ។លោក សម រង្ស៊ី បានថ្លែងនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៦ កុម្ភៈ នេះថា ដរាបណាការគាំទ្ររបស់ប្រជាពល
រដ្ឋខ្មែរនៅតែមានឲ្យអ្នកនយោបាយនោះ បំពេញបេសកកម្មរបស់ខ្លួន ដូចដែលបានប្រគល់ជូន ដោយមួយផ្នែកធំលើស
លប់នៃប្រជាជាតិទាំងមូល នោះជីវិត ឬក៏ ការងារ និងទួនាទីជាអ្នកនយោបាយនៅតែមានសង្ឃឹមជានិច្ច ។ ដែលអាចមាន
ន័យថា បើសិនជាបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋខ្មែរ នោះទើបជីវិតនយោបាយនឹងត្រូវបញ្ចប់ ៖ « ការងារនិងតួនាទីរបស់
អ្នកនយោបាយ នៅតែមានបន្ត ដរាបណាមានការគាំទ្រពីប្រជារាស្ត្រ » ។
........................
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3556