.................
ភ្នំពេញៈ សកម្មជនបរិស្ថាន ៣ នាក់នៃអង្គការមាតាធម្មជាតិត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តកោះកុងទុកជាបានការដោយសំអាងថាចម្លើយដោះបន្ទុកពួកគេមិនមានភ័ស្តុតាងគ្រប់គ្រាន់ ខណៈដែលពួកគេចង់ឲ្យទម្លាក់បទចោទលើពួកគេ។ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍លោក ស៊ិន វិសាល កាលពីព្រឹកម្សិលមិញបានពន្យល់ក្រោយពេលប្រកាសសាលដីកានេះថាចម្លើយរបស់សកម្មជនទាំង ៣ មិនមានភ័ស្តុតាងដោះបន្ទុកទេ ប៉ុន្តែលោកថាភ័ស្តុតាងដាក់បន្ទុកលើពួកគេគឺមានទាំងវីដេអូ និងរូបថតឡើងលើសាឡង់បូមខ្សាច់ និងបានគំរាមដុតសាឡង់នោះមែន។
«អំពើរបស់ជនជាប់ចោទជាបទល្មើស...ការសម្រេចរបស់សាលាដំបូង (ខេត្តកោះកុង) សមហេតុផលហើយ...បើមិនសុខចិត្ត (ជនជាប់ចោទ) អាចប្តឹងទាស់តាមកំណត់ច្បាប់»។
..................
ប្រភព៖ភ្នំពេញប៉ុស្ដិ៍