ត្រឡប់ក្រោយ

គ.ជ.ប ថាសំណើរបស់បក្សសង្គ្រោះជាតិដែលសុំលុបឈ្មោះវៀតណាមធ្វើឡើងដោយមិនយល់ច្បាប់

 

.....................

ទីប្រឹក្សារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកឡើងថា បណ្ដឹងរបស់គណបក្សប្រឆាំងដែលសុំលុបឈ្មោះជនជាតិវៀតណាមចេញពីបញ្ជីបោះឆ្នោតធ្វើឡើងដោយមិនយល់ពីច្បាប់។ ប៉ុន្ដែបក្សប្រឆាំងឆ្លើយតបវិញថា នេះជាការដោះសារដោយពុំសមហេតុផល។បន្ទាប់ពីត្រូវបានចោទសួរដោយមន្ដ្រីបក្សប្រឆាំងក្នុងកិច្ចប្រជុំមួយ នៅថ្ងៃព្រហស្បតិ៍នេះ លោក កែវ ផល្លា ទីប្រឹក្សា គ.ជ.ប និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់និងវិវាទកម្ម មានប្រសាសន៍ថា ការដែល គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ច្រាលចោលសំណើសុំលុបឈ្មោះជនជាតិវៀតណាមនោះជាការត្រឹមត្រូវស្របតាមបញ្ញត្ដិច្បាប់បោះឆ្នោត និងច្បាប់ផ្សេងទៀតរបស់កម្ពុជា ដោយលោកថា បណ្ដឹងតវ៉ា និងបណ្ដឹងសាទុក្ខរបស់បក្សប្រឆាំង ធ្វើឡើងដោយមិនយល់ពីគតិច្បាប់។លោកបានរិះគន់បក្សប្រឆាំងថា គ្រាន់តែជនទាំងនោះនិយាយខ្មែរមិនច្បាស់ ឬនៅប្រកាន់ប្រពៃណីវៀតណាមនោះ មិនបានន័យថា ពួកគេជាជនជាតិបរទេសកាន់អត្ដសញ្ញាណខុសប្រក្រតីនោះទេ។

....................

ប្រភព៖VOD

http://vodhotnews.com/16/02/2017/nec-criticize-crnp-ignorant-about-law/

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា