.....................
អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយលោក គឹម សុខ នៅវេលាម៉ោងប្រមាណជាជាង១១ថ្ងៃត្រង់នេះ បានចូល
ខ្លួនទៅ ឆ្លើយបំភ្លឺដល់តុលាការសាលាដំបូងក្រុងភ្នំពេញហើយ ថ្វីបើហួសម៉ោងដែលចៅក្រមបានកំណត់ក៏ដោយចុះ ។នៅពេលដែលធ្វើដំណើរដោយជើងពីវត្តពោធិយារ៉ាម ហៅវត្តចាស់ ឆ្ពោះមកកាន់តុលាការនៅម៉ោងប្រមាណជាជាង៧
ព្រឹកនោះ នៅតាមផ្លូវត្រូវបានរារាំងដោយក្រុមអាជ្ញាធរប្រហែលជាកន្លះម៉ោង ទើបអនុញ្ញាតឱ្យបន្តដំណើរមកមក ខណៈ
មានការចរចាមិនឱ្យ មានអ្នកអមដំណើរលោកពីក្រោយច្រើន ។។ នៅពេលមកដល់តុលាការសាលាដំបូងក្រុងភ្នំពេញ
វេលាម៉ោងប្រមាណជា១១ថ្ងៃត្រង់ តុលាការក៏នៅតែអនុញ្ញាតឱ្យលោក គឹម សុខ ចូលខ្លួនទៅឆ្លើយបំភ្លឺដែល ទោះជាហួស
ម៉ោងក៏ដោយចុះ ។
.....................
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3557