(ភ្នំពេញ)៖ ក្រោយពេលសាកសួររយៈពេលជិត៣ម៉ោង នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចឃាត់ខ្លួន លោក គឹម សុខ អ្នកវិភាគនយោបាយហើយ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ» នេះបើយោងតាមលិខិត កំណត់ហេតុស្តីពីការឃាត់ខ្លួនរបស់ព្រះរាជអាជ្ញា ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។នៅក្នុងកំណត់ហេតុស្តីពីការឃាត់ខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ បានសរសេរថា៖ «សម្រេចឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ»។
....................
ប្រភព៖Freshnews
http://www.freshnewsasia.com/index.php/en/localnews/47367-breaking-news-6.html