ត្រឡប់ក្រោយ

​លោ​ក​ ផៃ​ ​ស៊ី​ផាន​ ​ចោ​ទ​ប​ណ្ឌិ​ត​ ​ឡៅ ​ម៉ុ​ងហៃ​ ​ថា​ ​កំ​ពុង​ឃោ​ស​នា​​ឱ្យ​គណ​​ប​ក្ស​ប្រ​ឆាំង​​​

 

...................

មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានហៅលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអតីតទីប្រឹក្សារបស់លោកកឹម សុខា កំឡុងពេលធ្វើជាអនុប្រធានរដ្ឋសភាជាតិទី១ថា ជាអ្នកឃោសនាឱ្យគណបក្សប្រឆាំង ពោលគឺមិនមែនសមជាអ្នកវិភាគដូចដែលបណ្ដាញសារព័ត៌មានមួយចំនួនដាក់រហ័សនាមឱ្យលោកនោះទេ ។ការប្រតិកម្ម និងចោទបណ្ឌិត ឡៅ ម៉ោងហៃ ថា កំពុងលម្អៀងទៅរកគណបក្សប្រឆាំងនេះ ធ្វើឡើងក្រោយលោកបណ្ឌិត
ឡៅ ម៉ុង ហៃ បានរិះគន់ទៅលើរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជនថា ការគួរអោយអាម៉ាស ដែល
រាជរដ្ឋាភិបាលហាមឃាត់មិនអោយអង្គការសហប្រជាជាតិជ្រៀតជ្រែក លូកដៃក្នុងបញ្ហាផ្ទៃក្នុងឬបំពានលើអធិបតេយ្យ
កម្ពុជា ។ ប៉ុន្តែផ្ទុយពីលោក បណ្ឌិត ឡៅ ម៉ុងហៃ លោក ផៃ ស៊ីផាន បានច្រានចោលការលើកឡើងទាំងនេះ ។

....................

ប្រភព៖VIM

http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3561

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា