.................
ភ្នំពេញ៖ក្រុមតំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ (CNRP) នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសថា នឹងមិនចូលប្រជុំរដ្ឋសភា ជាវិសាមញ្ញ នៅថ្ងៃទី២០ កុម្ភៈ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយទេ។ ការប្រកាសរបស់បក្សក្រៅ រដ្ឋាភិបាលនេះ ត្រូវបាន លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស កាន់អំណាច(CPP)បានប្រៀបប្រដូច ទៅនឹងសិស្ស ដែលគេចសាលារៀន។ យោងតាមសេចក្តីថ្លែងការណ៍របស់ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា គណបក្សមិនគាំទ្រចំពោះវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយនោះទេ។
.................
ប្រភព៖ដើមអម្ពិល