................
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា (CPP) ខណ្ឌដង្កោ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ម្សិលមិញ បានប្រកាសបញ្ចូលសមាជិកថ្មីរបស់បក្សចំនួន២១៤នាក់ ដើម្បីបង្កើនសកម្មភាព កាន់តែខ្លាំងឡើង សម្រាប់ចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋាន។ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ លោក នុត ពុធដារ៉ា បានចូលរួមជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំណុះឲ្យគណៈកម្មាធិការគណបក្សសង្កាត់ដង្កោ ចំនួន២១៤នាក់ ក្នុងភូមិម័ល ភូមិសំបួរ និងភូមិខ្វា សង្កាត់ដង្កោ។លោក នុត ពុធដារ៉ា បានលើកឡើង និងវាយតម្លៃខ្ពស់ ចំពោះសមាជិកគណបក្ស ដែលទើបបញ្ចូលថ្មីទាំងអស់ គឺការជ្រើសរើសធ្វើឡើង ដ៏ត្រឹមត្រូវក្នុងការចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
.................
ប្រភព៖Freshnews
http://www.freshnewsasia.com/index.php/en/localnews/47528-cpp-6.html