ត្រឡប់ក្រោយ

អ្នកនាំពាក្យ គណបក្សកាន់អំណាច ចាត់ទុកថា សមាជិកសភាអាមេរិក Alan LOWENTHAL មើលស្រាលសភាកម្ពុជា រឿងច្បាប់ស្តីពីគណបក្សនយោបាយ

 

...............

(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានចាត់ទុកថា លោក Alan LOWENTHAL សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ កំពុងប្រមាថ មើលស្រាលដល់សភាកម្ពុជា ជុំវិញការធ្វើវិសោធនកម្ម​ច្បាប់ស្តីពីគណបក្សនយោបាយ។ ជាមួយគ្នានេះ លោកជំរុញឱ្យ សមាជិកសភានៃប្រទេសមហាអំណាចមួយនេះ ត្រូវឈប់មេីលស្រាលសភាខ្មែរតទៅទៀត។ការលើកឡើងរបស់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក អេលែន ឡូវិនថល (Alan LOWENTHAL) សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានលើកឡើងនៅក្នុង​កិច្ចប្រជុំ​សភាអាមេរិក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានអំពាវនាវឱ្យគណបក្សប្រជាជនកម្ពុជា បោះបង់ចោល​ធ្វើវិសោធនកម្ម​ច្បាប់ស្តីពីគណបក្សនយោបាយ។លោក សួស យ៉ារ៉ា បានលើកឡើងតាមបណ្តាញសង្គម Telegram និង Twitter យ៉ាងដូច្នេះថា «សមាជិកសភា Alan LOWENTHAL ត្រូវឈប់មេីលស្រាលសភាខ្មែរ»

..................

ប្រភព៖Freshnews

https://goo.gl/GVKu1d

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា