.................
(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំវិសាមញ្ញអស់រយៈពេលជិត ២ម៉ោង នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ រដ្ឋសភាបានអនុម័តទាំងស្រុងលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយហើយ ដោយសំឡេងសមាជិករដ្ឋសភា៦៦រូប។កិច្ចប្រជុំសភាវិសាមញ្ញនេះ ធ្វើឡើងក្រោមអធិបតីភាព លោកហេង សំរិន ប្រធានរដ្ឋសភា។ លោក ហ៊ុន សែន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនទៀត ក៏មានវត្តមានក្នុងកិច្ចប្រជុំសភានេះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំនេះទេ។សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន ៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
.................
ប្រភព៖Freshnews