..................
ភ្នំពេញ៖ នៅព្រឹកនេះ ក្រុមតំណាងគណបក្សសង្គ្រោះជាតិ មិនចូលប្រជុំសភាវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយឡើយ ក្រោមហេតុផលថា មិនគាំទ្រសេចក្ដីស្នើច្បាប់នេះ ព្រោះវាមិនមែនបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទេ តែជាការបំបែកបំបាក់ជាតិ។ហេតុផលចំនួន៤ចំណុចដែលគណបក្សសង្គ្រោះជាតិមិនគាំទ្រសេចក្ដីស្នើច្បាប់ខាងលើនេះ គឺដោយសារតែពួកគេយល់ឃើញថា សេចក្តីស្នើច្បាប់នេះនឹងបង្កឲ្យមានការបែកបាក់ឯកភាពជាតិ, ទី២ ខ្លឹមសារក្នុងសេចក្តីស្នើច្បាប់មានលក្ខណៈផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស, ទី៣ សំណើវិសោធនកម្មនេះធ្វើឡើងផ្ទុយពីឆន្ទៈប្រជាពលរដ្ឋខ្មែរ និងទី៤វិសោធនកម្មនេះ គឺធ្វើឡើងដោយប្រញាប់ប្រញាល់ ហើយអាចយកមកប្រើ ដើម្បីគាបសង្កត់ និងបំផ្លាញគណបក្សដែរ។
...................
ប្រភព៖ថ្មីៗ
https://www.thmeythmey.com/index.php?page=detail&id=49702